Tuesday, July 17, 2018

59 과 동사의어미 មេរៀនទី ៥៩ កន្ទុយកិរិយាស័ព្ទ 서술형 ទំរង់ពណ៌នា V-ㅂ/습니다

59 과 동사의어미
មេរៀនទី ៥៩ កន្ទុយកិរិយាស័ព្ទ
종결어미(문장종결) កន្ទុយកិរិយាស័ព្ទបញ្ចប់ប្រយោគ
A. 종결어미(문장종결)-격식체 បញ្ចប់ប្រយោគផ្លូវការ
ជាទំរង់ដែលប្រើសម្រាប់ការសរសេរជាទូទៅ និងការនិយាយទៅកាន់មនុស្សដែលមានអាយុច្រើនជាង, អ្នកដែលមានឋានៈធំជាង ចាស់ព្រឹទ្ធាចារ្យជាដើម ជាពិសេសគឺការប្រើសម្រាប់ការគួរសម ។
កន្ទុយកិរិយាស័ព្ទបញ្ចប់ប្រយោគផ្លូវការ មាន៤ប្រភេទ ដូចខាងក្រោម៖
1) 서술형 ទំរង់ពណ៌នា V-ㅂ/습니다
2) 의문형 ទំរង់សំនួរ V-ㅂ/습니까?
3) 명령형 ទំរង់បញ្ជា V-(으)십시오
4) 청유형 ទំរង់ស្នើ V-(으)ㅂ시다
បើអញ្ចឹង ខ្ញុំលើកយក ទី ១ មកបង្ហាញ ជាមេរៀនទី ៥៩
1) 서술형 ទំរង់ពណ៌នា(ធម្មតា) V-(스)ㅂ니다 (មិនបកប្រែទេ)
(ទំរង់នេះមាន ៣ករណីដែលត្រូវចងចាំ)
1- ករណីកិរិយាស័ព្ទអត់ជើង ត្រូវថែម ㅂ니다
가다 > 가 + ㅂ니다 > 갑니다
만나다 > 만납니다
배우다 > 배웁니다
보내다 > 보냅니다
2- ករណីកិរិយាស័ព្ទមានជើងត្រូវថែម 습니다
먹다 > 먹 + 습니다 > 먹습니다
받다 > 받습니다
걷다 > 걷습니다
읽다 > 읽습니다
3- ករណីកិរិយាស័ព្ទមានជើងㄹត្រូវលុបចោល រួចថែមㅂ니다 វិញ
(ជើង ㄹត្រូវលុបចោល ពេលជួប(으) ㅂ,ㅅ,ㄴ)
살다 > 살 + 습니다 > 사습니다 > 삽니다
울다 > 웁니다
불다 > 붑니다
길다 > 깁니다

Thursday, July 12, 2018

58 과 동사 មេរៀនទី ៥៨ កិរិយាស័ព្ទ

ថ្ងៃ ពុធ ទី ១១ ខែ កក្កដា ឆ្នាំ ២០១៨
오늘은 2018년 7월 11일 수요일입니다.
58 과 동사
មេរៀនទី ៥៨ កិរិយាស័ព្ទ
តើកិរិយាមានន័យដូចម្ដេច?
(សូមឆ្លើយនឹងសំណួរ ជាភាសាខ្មែរ)
សម្រាប់ភាសាកូរ៉េ ក៏មិនខុសពីគ្នាដែរ
នៅខាងដើមយើងមានបញ្ចូលពាក្យដែលជាកិរិយាស័ព្ទជាច្រើនរួចមកហើយ។
កិរិយាស័ព្ទ បែងចែកជា កិរិយាស័ព្ទសកម្ម (동잦동사) កិរិយាស័ព្ទពណ៌នា (상태동사) និងកិរិយាស័ព្ទឈរជាប់នាម (지정사) ។
គ្រប់កិរិយាស័ព្ទដើមទាំងអស់តែងតែបញ្ចប់ដោយកន្ទុយពាក្យ다ជានិច្ចហើយគេក៏អាចរកពាក្យទាំងនោះនៅក្នុងវចនានុក្រមផងដែរ ។ ទំរង់ដើម កាលណាដក다ចេញ គេហៅថា ឫសកិរិយាស័ព្ទ ។ ហើយការអានរបស់វាមាន ៣យ៉ាងដូចជា
“ដា” ពេលដែលឫសកិរិយាស័ព្ទនៅខាងមុខ다អត់ជើង가다, 오다, 만나다
“តា” ពេលដែលឫសកិរិយាស័ព្ទនៅខាងមុខ다មានជើង먹다, 낫다,
“ថា” ពេលដែលឫសកិរិយាស័ព្ទនៅខាងមុខ다មានជើងㅎ < 좋다, 넣다
ឫសកិរិយាស័ព្ទ កន្ទុយកិរិយាស័ព្ទ
កិរិយាស័ព្ទដើម(ទំរង់ដើម)
가 + 다 >> 가다
먹 + 다 >> 먹다
좋 + 다 >> 좋다
ពេលដែលយើងយកកិរិយាស័ព្ទទៅប្រើប្រាស់ ត្រូវតែបំបែកទៅតាមទំរង់ផ្សេងៗតាមការចង់និយាយ និងការសរសេររបស់យើង។
មុននឹងឈានដល់ការបំបែកទំរង់ផ្សេងៗ សូមហាត់អាន និងទន្ទេញពាក្យខាងក្រោមបន្ថែមឲ្យបានច្រើនសិន៖
1. 동작동사 កិរិយាស័ព្ទសកម្ម
가다 ទៅ 오다 មក
앉다 អង្គុយ 서다 ឈរ
걷다 ដើរ 자다 ដេក
사다 ទិញ 팔다 លក់
먹다 ញ៉ាំ 마시다 ផឹក
이다 គឺ, ជា, នៅ, មាន 나다 មាន, កើតមាន, កើតឡើង
만나다 ជួប 드다 ពិសារ

2. 상태동사 កិរិយាស័ព្ទពណ៌នា
싸다 ថោក 비싸다 ថ្លៃ
덥다 ក្ដៅ 춥다 រងា
많다 ច្រើន 적다 តិច
크다 ធំ 작다 តូច
좋다 ល្អ 나쁘다 ខូច, អាក្រក់, មិនល្អ
가깝다 ជិត 멀다 ឆ្ងាយ
빠르다 លឿន 느리다 យឺត
3. N + 하다
កិរិយាស័ព្ទមួយប្រភេទទៀតកើតឡើងពីនាម ដែលគ្រាន់តែបន្ថែម하다 ទៅលើកន្ទុយនាមមួយចំនួន វាក៏ក្លាយជាកិរិយាស័ព្ទកម្លាយដូចជា
일 (ការងារ) > 일하다 (ធ្វើការ, ធ្វើការងារ)
보호 (ការការពារ) > 보호하다 (ការពារ)
주차하다 ចតឡាន 주차 (ការចតឡាន) + 하다 (ធ្វើ)
도작하다 ទៅដល់/មកដល់
공부하다 សិក្សា
시작하다 ចាប់ផ្ដើម
좋아하다 ចូលចិត្ត
한가하다 ទំនេរ
전화하다 និយាយទូរស័ព្ទ
말하다 និយាយ
싫어하다 ស្អប់/ មិនចូលចិត្ត
일어나다 ក្រោក, ក្រោកពីគេង
4. V +(으) 시다
កិរិយាស័ព្ទទាំងអស់ ក៏អាចប្ដូរទៅជាពាក្យដែលគួរសមជាងមុនបាន ដោយគ្រាន់តែបន្ថែម (으)시다 ហើយមានការប្រើប្រាស់ដូចគ្នា ទៅនឹងកិរិយាស័ព្ទដើមដដែល រួមទាំងការបំបែកទំរង់ផ្សេងៗ
a) + 시다
가다 > 가시다 하다 > 핫시다
오다 > 오시다 마시다 > 마시시다
만나다 > 만나시다 크다 > 크시다
b) + 으시다
받다 > 받으시다 닫다 > 닫으시다
입다 > 입으시다 빗다 > 빗으시다
읽다 > 읽으시다 앉다 > 앉으시다