Monday, March 12, 2018

(សំនួរ) ភាសា, អក្សរ, ព្យញ្ជនៈ, ស្រៈ...?

តើអ្នកស្គាល់ពាក្យថា «ភាសា» មានន័យថាម៉េចទេ?

តើអ្នកស្គាល់ពាក្យថា «អក្សរ» «ព្យញ្ជនៈ» «ស្រៈ» មានន័យថាម៉េចទេ?

តើអ្នកស្គាល់ពាក្យថា «ពាក្យ» «ព្យាង្គ» «សម្លេង» មានន័យថាម៉េចទេ?

ខ្ញុំចង់បានចម្លើយខ្លះពីអ្នកទាំងអស់គ្នា ដើម្បីយើងឆ្លងចូលមេរៀនទី ៣
សូមចូលរួមឆ្លើយ ដើម្បីចំណេះដឹងទាំងអស់គ្នា
ហើយខ្ញុំនឹងបកស្រាយពាក្យនីមួយៗ នៅពេលក្រោយ

2과 មេរៀនទី ២ ព្យញ្ជនៈ <ㅇ> និង​ ជើង

2과 មេរៀនទី ២ <ㅇ>
ដើម្បិកុំឲ្យអ្នកដែលចេះស្រៈហើយ រង់ចាំមើលមេរៀនបន្ទាប់ អញ្ចឹងខ្ញុំលើកយក ព្យញ្ជនៈមួយ «ㅇ» «អ៊ីអ៊ឹង» មករៀនមុនគេ ដោយសារមានអ្នកខ្លះយល់ច្រឡំថា ការសរសេរស្រៈដែលមាន «ㅇ» ភ្ជាប់ជាមួយ ថាជាស្រៈដែរ ។ ការពិត កាលណាយើងយកព្យញ្ជនៈផ្សំជាមួយស្រៈ នោះគេហៅថា «ពាក្យ»ហើយ គ្រាន់តែព្យញ្ជនៈ «ㅇ» នេះគ្មានសម្លេង ទើបអានបញ្ចេញសម្លេងស្រៈដើមទាំងស្រុង ។
«ㅇ» អានថា «អ៊ីអ៊ឺង» មានសម្លេងជាខ្មែរ «អ ឬ អ៊» តាមស្រៈសម្លេងតូច ឬស្រៈសម្លេងធំ
ស្រៈសម្លេងតូច
ㅏ > 아 អានថា អា
ㅑ > 야 យ៉ា
ㅓ > 어 អ
ㅕ > 여 យ៉
ស្រៈសម្លេងធំ
ㅗ > 오 អានថា អ៊ោ
ㅛ > 요 យោ
ㅜ > 우 អ៊ូ
ㅠ > 유 យូ
ㅡ > 으 អ៊ឺ
ㅣ > 이 អ៊ី
ស្រៈដើម គឺសម្រាប់យកមកប្រើផ្សំជាមួយនឹងគ្រប់ព្យញ្ជនៈទាំងអស់ បើយើងយកពាក្យមកប្រើ ត្រូវសរសេរភ្លាប់ជាមួយ «ㅇ» ដូចមានពាក្យខាងក្រោម៖
오 មានន័យជាខ្មែរ ៥
이 ២
오이 ត្រសក់
아이 កូនក្មេង
우유 ទឹកដោះគោ
여우 កញ្ជ្រោង
이유 មូលហេតុ
សូមទន្ទេញពាក្យទាំងនេះឲ្យចាំ ងាយស្រួលនឹងបកប្រែពាក្យដែលមាននៅក្នុងវិញ្ញាសា ។
សូមអធ្យាស្រ័យ សូមបន្ថែមមួយចំណុចទៀត
នៅពេលដែល «ㅇ» នៅខាងក្រោមពាក្យណា «ㅇ» នោះគេហៅថា «ជើង» ប៉ុន្ដែ វាមានតួនាទី ជាតួប្រកប ដែលមានសម្លេង «ង»
앙 >អាំង
양 >យ៉ាំង
엉 >អង់
영 >យ៉ង់
옹 >អុង
용 >យ៉ូង
웅 >អ៊ុង
융 >យូង
응 > អ៊ឹង
잉 >អីុង
សូមហាត់អានពាក្យខាងក្រោម (ថ្នាក់ពាក្យជា នាម)
양 ចៀម
영 មជ្ឈមណ្ឌល
영어 ភាសាអង់គ្លេស
용 នាគ
응 បាទ, ចាស

(បន្ថែម) សម្លេងស្រៈរបស់ភាសាកូរ៉េ

ភាសាកូរ៉េ ស្រៈមានសម្លេង ២ គឺសម្លេងតូច និងសម្លេងធំ ដែលខុសពីខ្មែរមានព្យញ្ជនៈ ២ ពួក គឺព្យញ្ជនៈសម្លេងតូច ពួក«អ» និងព្យញ្ជនៈសម្លេងធំ ពួក«អ៊»
ㅏ, ㅑ, ㅓ, ㅕជាស្រៈពួកសម្លេងតូច វាទាញព្យញ្ជនៈឲ្យទៅតូចតាមសម្លេងស្រៈ
ㅗ, ㅛ, ㅜ, ㅠ, ㅡ, ㅣ ជាស្រៈពួកសម្លេងធំ វាទាញព្យញ្ជនៈឲ្យទៅជាធំតាមស្រៈដែរ
ទាំងនេះជាហេតុផលដែលនាំឲ្យព្យញ្ជនៈកូរ៉េមានការប្រែប្រួលសម្លេងច្រើន ព្យញ្ជនៈខ្លះ មានសម្លេង ២ ឬ ៣ ឬ ៤ ឬ ៥ ឬ ៦

1과 មេរៀនទី ១ «ស្រៈទោល ១០តួ»

2018년 3월 12일

1과 មេរៀនទី ១​
នេះគឺយើងចាប់ផ្ដើមពីស្រៈ របស់កូរ៉េ ដែលយើងត្រូវចែកជាពីរផ្នែក
ផ្នែកទី ១ គេហៅថា ស្រៈទោល មាន ១០ តួ
ㅏ អានថា អា
ㅑ​​​​​ យ៉ា
ㅓ អ
ㅕ យ៉
ㅗ អូ (ប៉ុន្ដែ សម្លេងនេះ ជាស្រៈសម្លេងធំ ត្រូវអានថា អ៊ោ)
ㅛ យ៉ូ (យោ)
ㅜ អ៊ូ
ㅠ យូ
ㅡ អ៊ឺ
ㅣ អ៊ី

បើអាច សូមហាត់អាន និងហាត់សរសេរស្រៈទាំង ១០ ឲ្យចាំស្ទាត់ ងាយស្រួលយើងបន្ដមេរៀនទី ២ ទៅមុខទៀត ។
ជូនពរឲ្យអ្នកទាំងអស់គ្នារៀនស្រៈឆាប់ចាំ កុំរហ័សភ្លេច

Monday, October 23, 2017