Thursday, April 26, 2018

20 과 មេរៀនទី ២0 «ㅆ» និង ជើង

មេរៀនទី ២0 «ㅆ»
«ㅆ» «상시웃» អានថា «សាំងស៊ីអ៊ុត»
មានសម្លេងជាខ្មែរ «ស» ឬ«ស៊» តាមស្រៈសម្លេងតូច ឬធំ

«ស» ពេលជួបស្រៈសម្លេងតូច
싸 អានថា សា
쌰 ស្យា
써 ស
쎠 ស្យ
«ស៊» ពេលជួបស្រៈសម្លេងធំ
쏘 អានថា​ ស៊ោ
쑈 ស្យ៊ោ
쑤 ស៊ូ
쓔 ស្យូ
쓰 ស៊ឺ
씨 ស៊ី
សូមមើលពាក្យជានាម
쓰기 ការសរសេរ
~씨 លោក, អ្នកនាង
푸티씨 លោកវុទ្ធី
아야씨 អ្នកនាងយ៉ា
아저씨លោកពូ
아까씨 កញ្ញា
라쓰미아까씨 កញ្ញារស្មី
씨 គ្រាប់
수박씨គ្រាប់ឪឡឹក
포도씨គ្រាប់ទំពាំងបាយជូរ
សូមមើលពាក្យជាកិរិយាស័ព្ទ
싸다 ថោក, វេចខ្ចប់
비싸다 ថ្លៃ
싸우다 ឈ្លោះ, ទាស់ទែង
싸이다 ត្រូវបានខ្ចប់
쏘다 បាញ់(កាំភ្លើង)
쓰다 សរសេរ, ពាក់, ប្រើប្រាស់, ល្វីង
«ㅆ» ប្រសិនបើនៅខាងក្រោម ជាតួប្រកប មានសម្លេង «ត»
쌌​ អានថា សាត់
썄 ស្យាត់
썼 សត់
쎴 ស្យត់
쏬 សូត
쑜 ស្យ៊ោត
쑸 ស៊ូត
쓨 ស្យូត
씄 ស៊ឺត
씼 ស៊ីត
សូមមើលពាក្យ
있다 គឺ, ជា, នៅ, មាន
갔다 បានទៅ

No comments:

Post a Comment