Thursday, April 26, 2018

36과 មេរៀនទី៣៦ <겹받침> «ជើងទ្វេរ»

2018년 3월 23일

36과 មេរៀនទី៣៦ <겹받침> «ជើងទ្វេរ»

ក្នុងមេរៀននេះ គឺយើងបញ្ចប់ការអាន និងការសរសេរអក្សរកូរ៉េហើយ ។ ជើងទ្វេរ មានន័យថា ជើងពីរ
ការអានគឺមាន ៥ក្រុម
សូមមើលតារាង ហើយទន្ទេញពាក្យខ្លះៗ

១)ក្រុម «ក»
삯 តម្លៃ
닭 មាន់
닭장 ទ្រុងមាន់
까닭 មូលហេតុ
흙 ដី
읽다 អាន
낡다 ចាស់ (របស់របរ)
얽다 ត្បាញ, ចាក់
맑다 ស្រស់ថ្លា, ថ្លា, ស្រឡះល្អ
២) ក្រុម «ន»
앉다 អង្គុយ
얹다 ទុក ដាក់ខាងល
않다 មិន
괜찮다គ្មានបញ្ហា
끊다 កាត់
많다 មានច្រើន
៣) ក្រុម «ល»
여덟 ៨
싫증 ភាពធុញទ្រាន់
싫다 មិនចូលចិត្ត, ស្អប់
얇다 ស្ដើង
뚫다 ចោះ,ទម្លុះ
잃다 បាត់
잃어버리다 បាត់ទៅ
៤) ក្រុម «ម»
삶 ជីវិត
젊은이កម្លោះក្រមុំ
옮기다ជញ្ជូន, ផ្លាស់ប្ដូរ, រើ
젊다 នៅក្មេង, អាយុតិច
짊지다 លី, ស្ពាយ
៥) ក្រុម «ប»
값 តម្លៃ
값지다 មានតម្លៃ
없다 គ្មាន
맛없다 មិនឆ្ងាញ់
넓다 ទូលាយ
잛다 ខ្លី
បញ្ជាក់ៈ ការអានពាក្យទាំងនេះ គឺអានតាមមេក្រុមពាក្យនីមួយៗជាធម្មតា អត់កែប្រែទេ
ក៏ប៉ុន្ដែ បើពាក្យណាដែលមានបន្ដទៅទៀត ឬបំបែកទៅ មានស្រៈនៅជាប់បន្ដ ការអាននឹងមានការប្រែប្រួលទៅវិញ
ដូចពាក្យ
<읽다> អានថា«អីុកតា»
បើបំបែកទៅជា
<읽어요> អានថា «អីុល ក យោ» ទៅវិញ
<많다> «ម៉ាន់ថា»
<많아요> «ម៉ាណាយោ»
<잛다> «ចាល់តា»
<잛아요> «ចាល់ប៉ាយោ»
<앉다> «អាន់តា»
<앉으세요> «អាន់ជឺ សេយោ»
<닭> «ថាក់»
<닭이> «ថាល់គី»
ត្រូវចងចាំថា ការអានពាក្យដែលមានជើងពីរ គឺបែបហ្នឹងឯង
ជូនពរអ្នកទាំងអស់គ្នាដែលបានទិញពាក្យប្រឡងវគ្គទី ១៥ តាមប្រព័ន្ធកុំព្យូទ័រ ទទួលបានពិន្ទុច្រើនៗ ហើយជាប់តេស្ដសមត្ថភាពជាស្ថាពរ គ្រប់ៗគ្នា
ដោយការគោរពរាប់អានពី ខេង ចំណាន

No comments:

Post a Comment