Friday, March 16, 2018

17과 មេរៀនទី ១៧ «ព្យញ្ជនៈទ្វេរ» «ㄲ» និង ជើង

មេរៀនទី ១៧ «ព្យញ្ជនៈទ្វេរ» «ㄲ»
ព្យញ្ជនៈទ្វេរ កើតឡើងពីការផ្សំព្យញ្ជនៈទោល ដ់ែលមានព្យញ្ជនៈតែ ៥ ប៉ុណ្ណោះដែលអាចផ្សំចូលគ្នាបាន
«ㄱ» កាលណាថែម «ㄱ» មួយទៀត ទៅជា «ㄲ» អានថា «សាំងឃីយ៉ក់»
មានសម្លេងជាខ្មែរ «ក» ឬ«គ» តាមស្រៈសម្លេងតូច ឬធំ
«ក» កាលណាជួបស្រៈសម្លេងតូច
까 អានថា កា
까 ក្យា
꺼 ក
껴 ក្យ
꼬 កូ ឬគោ
꾜 គ្យោ
꾸 គូ
뀨 គ្យូ
끄 គឺ
끼 គី
សូមមើលពាក្យខាងក្រោម
까지 រហូត, រហូតដល់, ដល់
조끼 ប្រយោជន៍
꼬리 កន្ទុយ
꼬마 កុមារ
코끼리ដំរី
토끼 ទន្សាយ
도끼 ពូថៅ
ពាក្យជាកិរិយាស័ព្ទ
까다 បក, កេះ
깨다 បែក
끄다 បិទ, ពន្លត់ (ភ្លើង)
꼬다 ភ្ជាប់
«ㄲ» កាលណានៅខាងក្រោម វាជាតួប្រកប មានសម្លេង «ក»
깎 អានថា កាក់
꺆 ក្យាក់
꺾 កក់
껶 ក្យក់
꼮 កុក
꾞 ក្យូក
꾺 គុក
뀪 គ្យុក
뀪 គឺក
끾គីក
សូមមើលពាក្យជានាម
밖 ក្រៅ
밖에 ត្រឹមតែ
낚시 ការស្ទូចត្រី
ពាក្យជាកិរិយាស័ព្ទ
닦다 ជូត, ដុស,
섞다 លាយ
낚시하다 ស្ទូចត្រី
សូមសំណាងល្អ អ្នកដែលខិតខំប្រឹងប្រែងសិក្សា

16과 មេរៀនទី ១៦ «ព្យញ្ជនៈទោល មាន ១៤ តួ»

មេរៀនទី ១៦ «ព្យញ្ជនៈកូរ៉េ»

Monday, March 12, 2018

15과 មេរៀនទី ១៥ «ㅍ» និង ជើង

15과 មេរៀនទី ១៥ «ㅍ»
«ㅍ»​ «피읖» អានថា «ភីអ៊ឺប» ឬ«ភី» មានសម្លេងជាខ្មែរ «ផ» ឬ«ភ» តាមស្រៈសម្លេងតូច ឬធំ
«ផ» ពេលជួបស្រៈសម្លេងតូច
파 អានថា ផា
퍄 ផ្យា
퍼 ផ
펴 ផ្យ
«ភ» ពេលជួបស្រៈសម្លេងធំ
포 អានថា ផូ ឬភោ
표 ភ្យោ
푸 ភូ
퓨 ភ្យូ
프 ភឺ
피 ភី
សូមមើលពាក្យខាងក្រោម
파 ស្លឹកខ្ទឹម
커피 កាហ្វេ
포도 ទំពាំងបាយជូរ
포도주ស្រាទំពាំងបាយជូរ
수표 សែក
사포 ក្រដាសខាត់
파리 រុយ
표지 ផ្លាកសញ្ញា
파이프 បំពង់
소포 កញ្ចប់
ពាក្យជាកិរិយាស័ព្ទ
피우다 ជក់
파다 ជីក, មុត(ដៃ)
아프다 ឈឺ
표하다 សំដែង
푸르다 ពណ៌ផ្ទៃមេឃ
ប្រសិនបើ «ㅍ» នៅខាងក្រោម វាជាជើង មានតួនាទីជាតួប្រកប
មានសម្លេង «ប»
팦 អានថា ផាប់
퍞 ផ្យាប់
펖 ផប់
폎 ផ្យប
퐆 ផុប
푶 ភ្យោប
풒 ភុប
픂 ភ្យូប
픞 ភឺប
핖 ភីប
សូមមើលពាក្យ
앞 មុខ (ខាងមុខ)
ពាក្យជាកិរិយាស័ព្ទ
높다 ខ្ពស់
깊다 ជ្រៅ
ព្យាយាមមើលពាក្យ ទន្ទេញពាក្យផង
ជួបគ្នានៅមេរៀនបន្ទាប់

14과 មេរៀនទី ១៤ «ㅌ» និង ជើង

14과 មេរៀនទី ១៤ «ㅌ»
«ㅌ» «티읕» អានថា «ធីអ៊ឺត» ឬ«ធី» ឬ«ធៀត» មានសម្លេងជាខ្មែរ «ថ» ឬ«ធ» តាមស្រៈសម្លេងតូច ឬធំ
«ថ» ពេលជួបស្រៈសម្លេងតូច
타 អានថា ថា
탸 ថ្យា
터 ថ
텨 ថ្យ
«ធ» ពេលជួបស្រៈសម្លេងធំ
토 ថូ ឬ ធោ
툐 ធ្យោ
투 ធូ
튜 ធ្យូ
트 ធឺ
티 ធី
សូមមើលពាក្យខ្លះ
토마토 ប៉េងប៉ោះ
티셔츠 អាវយឺត
기타 ផ្សេងៗ
타조 សត្វអូទ្រីស
សូមមើលពាក្យជាកិរិយាស័ព្ទ
타다 ជិះ,ជាន់, ឆេះ, ឆុង
터치다 បែក, ផ្ទុះ
토하다 ក្អួត
ប្រសិនបើ «ㅌ» នៅខាងក្រោម វាជាជើង ប៉ុន្ដែមានតួនាទីជាតួប្រកប មានសម្លេង «ត»
탙 អានថា ថាត់
턑 ថ្យាត់
텉 ថត់
톁 ថ្យត់
톹 ថុត
툩 ថ្យុត
퉅 ធុត
튵 ធ្យូត
틑 ធឺត
팉 ធីត
សូមមើលពាក្យខ្លះៗ
같이 /가치/ ជាមួយគ្នា
សូមមើលពាក្យជាកិរិយាស័ព្ទ
같다 ដូច, ដូចគ្នា
같아요 ដូច, ដូចគ្នា
អរគុណច្រើនសម្រាប់ការខិតខំប្រឹងប្រែងរៀនភាសាកូរ៉េ!!!

13과 មេរៀនទី ១៣ «ㅋ» និង ជើង

13과 មេរៀនទី ១៣ «ㅋ»
«ㅋ» «키읔» អានថា «ឃីអ៊ឺក» ឬ«ឃី» ឬ«ឃៀក»
មានសម្លេងជាខ្មែរ «ខ» ឬ«ឃ» តាមស្រៈសម្លេងតូច ឬធំ
បញ្ជាក់៖ «» «» «» និង «» ជាព្យញ្ជនៈមានសម្លេងស្រាល មានឮសម្លេងខ្យល់ខ្លាំង និងអានបញ្ចេញសម្លេងនៅចុងមាត់
«ខ» ពេលជួបស្រៈសម្លេងតូច
카 អានថា ខា
캬 ខ្យា
커 ខ
켜 ខ្យ
«ឃ» ពេលជួបស្រៈសម្លេងធំ
코 ខូ ឬឃោ
쿄 ខ្យូ
쿠 ឃូ
큐 ឃ្យូ
크 ឃឺ
키 ឃី
សូមមើលពាក្យជានាម
코 ច្រមុះ
카드 កាត
카트 រទេះរុញ (តាមម៉ាត)
크기 ទំហំ
키우다 ចិញ្ចឹម
សូមមើលពាក្យជាកិរិយាស័ព្ទ
켜다 បើក(ភ្លើង)
크다 ធំ
키우다 ចិញ្ចឹម
지키다 គោរព, ធ្វើតាម
ប្រសិនបើ «ㅋ» នៅខាងក្រោម វាជាជើង មានន័យជាតួប្រកប មានសម្លេង «ក»
캌 អានថា ខាក់
컄 ខ្យាក់
컼 ខក់
켴 ខ្យក់
콬 ខុក
쿜 ខ្យូក
쿸 ឃូក
큨 ឃ្យូក
킄 ឃឹក
킼 ឃីក

សូមមើលពាក្យខ្លះ
부엌 ផ្ទះបាយ
មានតែប៉ុណ្ណឹងទេ ជួបគ្នានៅមេរៀនបន្ទាប់

12과 មេរៀនទី ១២​ «ㅊ» និង ជើង

12과 មេរៀនទី ១២​ «ㅊ»
«ㅊ»​ «치읓»​ អានថា «ឈីអ៊ឺត»
មានសម្លេង «ឆ» ឬ«ឈ» តាមស្រៈសម្លេងតូច ឬធំ

ជាព្យញ្ជនៈមានសម្លេងស្រាល មានឮសូរសម្លេងខ្យល់ខ្លាំង ភាគច្រើនបញ្ចេញសម្លេងនៅចុងមាត់ ដែលខុសពី «ㅈ» មានសម្លេងនៅដើម ក ជាព្យញ្ជនៈមានសម្លេងធ្ងន់
«ឆ» ពេលជួបស្រៈសម្លេងតូច
차 អានថា ឆា
챠 ឆ្យា
처 ឆ
쳐 ឆ្យ
«ឈ» ពេលជួបស្រៈសម្លេងធំ
초 ឆូ ឬ ឈោ
쵸 ឆ្យូ
추 ឈូ
츄 ឈ្យូ
츠 ឈឺ
치 ឈី
សូមមើលពាក្យជានាម
차 ឡាន
기차 រថភ្លើង
치마 សំពត់
주차 ចំណត, ការចត
고추 ម្ទេស
សូមមើលពាក្យជាកិរិយាស័ព្ទ
차다 ទាត់
다치다របួស
치다 វាយ, លេង
부치다ផ្ញើ
고치다ជួសជុល
주차하다ចត, ចតឡាន
추다 រាំ
가르치다បង្រៀន, ប្រាប់
ប្រសិនបើ​«» នៅខាងក្រោម ជាតួប្រកប មានសម្លេង «ត»
찿 អានថា ឆាត់
챷 ឆ្យាត់
첯 ឆត់
쳧 ឆ្យត
촟 ឆូត ឬឈោត
춏 ឈ្យោត
춫 ឈូត
츛 ឈ្យូត
츷 ឈឺត
칯 ឈីត
សូមមើលពាក្យជានាម
곷 ផ្កា
철 ដែក
고추장​ ទឹកម្ទេស
지하철 រថភ្លើងក្រោមដី
សូមមើលពាក្យជាកិរិយាស័ព្ទ
춥다 រងារ, ត្រជាក់ខ្លាំង
출발하다 ចេញដំណើរ

ជូនពរសំណាងល្អ ក្នុងឆ្នាំថ្មីគ្រប់ៗគ្នា

11과 មេរៀនទី ១១​ «ㅈ» និង ជើង

11과 មេរៀនទី ១១​ «ㅈ»
សម្រាប់យប់នេះ «ㅈ»​ «지읒»អានថា «ជីអ៊ឺត» ឬ«ជី» ឬ«ជៀត» ដែលមានសម្លេងជាភាសាខ្មែរ «ឆ» ឬ«ឈ» ពេលនៅព្យាង្គទី ១ ឬព្យាង្គតែឯង «ច» ឬ«ជ» ពេលនៅព្យាង្គទី ២
«ឆ» ពេលជួបស្រៈសម្លេងតូច
자 អានថា ឆា
쟈 ឆ្យា
저 ឆ
져 ឆ្យ
«ឈ»​​ ពេលជួបស្រៈសម្លេងធំ
조 ឈោ
죠 ឈ្យោ
주 ឈូ
쥬 ឈ្យូ
즈 ឈឺ
지 ឈី
ពេលនៅព្យាង្គទី ២ ឬទី ៣...
자 អានថា ចា
쟈 ឆ្យា
저 ច
져 ឆ្យ
조 ជោ
죠 ឈ្យោ
주 ជូ
쥬 ឈ្យូ
즈 ជឺ
지 ជី
សូមមើលពាក្យជានាម
자 បន្ទាត់
저 ខ្ញុំ
자주 ញឹកញាប់
아버지​​ ឪពុក
야자 ដូង
여자 ស្ដ្រី
지도 ផែនទី
비자 ទិដ្ឋាការ
바지 ខោជើងវែង
주소 អស័យដ្ឋាន
휴지 ក្រដាសអនាម័យ
주사 ការចាក់ថ្នាំ
សូមមើលពាក្យជាកិរិយាស័ព្ទ
자다 ដេក
자라다 លូតលាស់, ធំធាត់
주다 ជួយ, អោយ
주사하다 ចាក់ថ្នាំ
자르다 កាត់

ប្រសិនបើ «ㅈ» នៅខាងក្រោម វាជាជើង​ ឬមានន័យជាតួប្រកប មានសម្លេង «ត»
잦 អានថា ឆាត
쟞 ឆ្យាត
젖 ឆត
졎 ឆ្យត
좆 ឈោត
죶 ឈ្យោត
줒 ឈូត
즂 ឈ្យូត
즞 ឈឺត
짖 ឈីត
សូមមើលពាក្យជានាម
낮 ថ្ងៃ, ថ្ងៃត្រង់
잘 ល្អ, ពូកែ, ពិរោះ
아직 នៅឡើយ, មិនទាន់
정리정돈 រៀបចំទុកដាក់កន្លែងដើម
សូមមើលពាក្យជាកិរិយាស័ព្ទ
낮다 ទាប
적다 តិច
작다 តូច
정리하다 រៀបចំ
잡다 ចាប់
집다 រើស
복잡하다 ស្ទះ, កកស្ទះ

សូមទន្ទេញពាក្យទាំងនេះឲ្យចាំដើម្បីងាយស្រួលនៅពេលធ្វើលំហាត់មេរៀនខាងមុខ
안녕히 계세요!

លំហាត់សាកល្បង (exercise 1)

តោះ ធ្វើលំហាត់សាកល្បងមួយមើល
វិធីធ្វើលំហាត់
១) ដោនឡូតរូបភាពទាំងពីរ រួច សេវ វាទុក
២) ទៅបើកលំហាត់នៅក្នុង file ដែលយើង save
៣) អីុតឌីតវា ធ្វើលំហាត់
៤) ផ្ញើចូលឆាតរបស់នីមផ្ទាល់ (ហាមផ្ញើចូលក្រុម ឬហ្វេសប៊ុកប្រូហ្វាល់ បើមានឃើញ នីមលុបចោលហើយ)


សូមសំណាងល្អ គ្រប់គ្នា សង្ឃឹមថា បាន ១០០% គ្រប់គ្នាដែរ

10과 មេរៀនទី ១០ «ㅅ» និង ជើង

10과 មេរៀនទី ១០ «ㅅ»
«ㅅ»«시웃» អានថា «ស៊ីអ៊ុត» ឬ«សីុ» ឬ«ស៊ូត»
មានសម្លេងជាភាសាខ្មែរ «ស» ឬ«ស៊» តាមស្រៈសម្លេងតូច ឬធំ

«ស» ពេលជួបស្រៈសម្លេងតូច
사 អានថា សា
샤 ស្យា
서 ស
셔 ស្យ
«ស៊» ពេលជួបស្រៈសម្លេងធំ
소 សូ ឬស៊ោ
쇼 ស្យោ
수 ស៊ូ
슈 ស្យូ
스 សឺុ
시 សីុ
សូមមើលពាក្យជានាម
사 ៤
사거리 ផ្លូវបំបែកជា៤
도시 ទីក្រុង
소 គោ
다시 ម្ដងទៀត
소고기សាច់គោ
나사 វីស
소리 សម្លេង
시어머니ម្ដាយក្មេក
가수 អ្នកចំរៀង
수리 ការជួសជុល
서비스 សេវាកម្ម
សូមមើលពាក្យជាកិរិយាស័ព្ទ
사다 ទិញ
서다 ឈរ
시다 ជូរ
마시다 ផឹក
수리하다 ជួសជុល
사고하다 មានគ្រោះថ្នាក់
ប្រសិនបើ «ㅅ» នៅខាងក្រោមពាក្យណា វាជាជើង ឬជាតួប្រកប មានសម្លេង «ត»
삿 អានថា សាត់
샷 ស្យាត់
섯 សត់
셧 ស្យត់

솟 សួត
숏 ស្យោត
숫 ស៊ូត
슛 ស្យូត
슷 សឺុត
싯 សីុត
សូមមើលពាក្យជា នាម
낫 កណ្ដៀវ
못 ដែកគោល
សូមមើលពាក្យជាកិរិយាស័ព្ទ
웃다 សើច
잇다 ត, ភ្ជាប់

សូមព្យាយាមអាន និងសរសេរពាក្យ ហើយទន្ទេញឲ្យចាំ ព្រោះថា វាមានប្រយោជន៍ចំពោះយើងនៅពេលប្រឡង

9과 មេរៀនទី ៩ «ㅂ» និង​ ជើង

9과 មេរៀនទី ៩ «ㅂ»
«ㅂ»​ «비읍» អានថា «ប៊ីអ៊ឺប» ឬ«ប៊ី» ឬ«បៀប» មានសម្លេងជាភាសាខ្មែរ បែងចែកតាមព្យាង្គ «ផ» ឬ«ភ» «ប» ឬ«ប៊» ពេលខ្លះមានសម្លេង «ប៉» ឬ«ព»ទៀត ទៅតាមពាក្យនិយាយ
«ផ» ពេលជួបស្រៈសម្លេងតូច និងនៅព្យាង្គទី ១ ឬតែឯង
바 អានថា ផា
뱌 ផ្យា
버 ផ
벼 ផ្យ
«ភ» ពេលជួបស្រៈសម្លេងធំ
보 ផូ ឬភោ
뵤 ភ្យោ
부 ភូ
뷰 ភ្យូ
브 ភឺ
비 ភី
ប្រសិនបើ នៅព្យាង្គទី ២, ៣, ៤.... មានសម្លេង «ប»
바 អានថា បា
뱌 ផ្យា
버 ប
벼 ផ្យ
보 បូ ឬប៊ោ
뵤 ផ្យូ
부 ប៊ូ
뷰 ភ្យូ
브 ប៊ឺ
비 ប៊ី
សូមមើលពាក្យជានាម
비 ភ្លៀង
바나나 ចេក
바다 សមុទ្រ
보기 ឧទាហរណ៍
바구니កន្ដ្រក
바가지 បោយដួសទឹក
비료 ជី
비누 សាប៊ូ
나비 មេអំបៅ
보호 ការការពារ
សូមមើលពាក្យជាកិរិយាស័ព្ទ
보다 មើល, សាកល្បង
바르다 ត្រឹមត្រូវ
버리다 ចោល, បោះចោល
부르다 ហៅ, ច្រៀង, ស្រែក
보호하다 ការពារ
비우다 ទទេ
ប្រសិនបើ «ㅂ» នៅខាងក្រោម វាជាជើង ឬជាតួប្រកប មានសម្លេង «ប»
밥 ផាប់
뱝 ផ្យាប់
법 ផប់
볍 ផ្យប់
봅 ផុប
뵵 ផ្យុប
붑 ភុប
븁 ភ្យុប
븝 ភឹប
빕 ភីប

សូមមើលពាក្យជានាម
밥 បាយ
갑 កញ្ចប់
입 មាត់
밤 យប់
발 ជើង(ប្រអប់ជើង)
방 បន្ទប់
집 ផ្ទះ
삽 ប៉ែល
សូមមើលពាក្យជាកិរិយាស័ព្ទ
집다 រើស,កាន់
잡다 ចាប់, កាក់(ហៅ)
춥다 រងារ
입다 ស្លៀកពាក់
좁다 ចង្អៀត
곱다 ថ្លៃថ្នូរ, ស្អាតបាត
씹다 ទំពារ
업다 អៀវ
뽑다 ដក
맵다 ហិរ
돕다 ជួយ

សូមសំណាងល្អ សម្រាប់ជីវិតគ្រប់ៗគ្នា

8과 មេរៀនទី ៨ "ㅁ" និង ជើង

8과 មេរៀនទី ៨ "ㅁ"
«ㅁ» «미음» អានថា «មីអ៊ឺម» ឬ«មី» ឬ«មៀម»
មានសម្លេងជាខ្មែរ «ម» ឬ«ម៉» ហើយមានសម្លេង «ម្ញ/ម្ញ៉» កាលណាជួបស្រៈដែលមានធ្មេញពីរៗ ដូចជា ㅑ, ㅕ, ㅛ, ㅠ...
«ម៉» «ម្ញ៉» ពេលជួបស្រៈសម្លេងតូច
마 អានថា ម៉ា
먀 ម្ញ៉ា
머 ម៉
며 ម្ញ៉
«ម» «ម្ញ» ពេលជួបស្រៈមានសម្លេងធំ
모 អានថា ម៉ូ​ ឬមោ
묘 ម្ញោ
무 មូ
뮤 ម្ញូ
므 មឺ
미 មី
សូមមើលពាក្យខាងក្រោម ជានាម
머리 ក្បាល, សក់
모기 មូស
너무 ណាស់, ពេក
마리 ក្បាល(រាប់ចំនួនសត្វ)
모두 ទាំងអស់
나무 ដើមឈើ
어머니 ម្ដាយ
무우 ឆៃថាវ
고무 កៅស៊ូ, ជ័រ
호미 ចប (កាន់ដោយដៃ)
សូមមើលពាក្យខាងក្រោម ជាកិរិយាស័ព្ទ
모으다 ប្រមូល
모르다 មិនចេះ, មិនដឹង, មិនស្គាល់, មិនយល់
무르다 ទន់, ស្រទន់
모이다 ជួបជុំ
ប្រសិនបើ «ㅁ» នៅខាងក្រោម​ នោះវាក្លាយជាជើង ឬជាតួប្រកប មានសម្លេង «ម»
맘 អានថា ម៉ាំ
먐 ម្ញ៉ាំ
멈 ម៉ម
몀 ម្ញំ
몸 ម៉ុម
묨 ម្ញុម
뭄 មូម
뮴 ម្ញុម
믐 មឺម
밈 មីម
សូមមើលពាក្យខាងក្រោម
감 ផ្លែទន្លាប់
금 មាស
금연 ហាមជក់បារី
남 ប្រុស
감기 ផ្ដាសាយ
몸 រាងកាយ
김치 គីមឈី
지금 ឥឡូវនេះ
금지 ហាម
ពាក្យជាកិរិយាស័ព្ទ
감다 ទ្រាំ
남다 នៅសល់, បន្សល់
심다 ដាំ

ប៉ុណ្ណឹងសិន ជួបគ្នានៅមេរៀនបន្ទាប់ទៀត

7과 មេរៀនទី ៧ <ㄹ> និង ជើង

7과 មេរៀនទី ៧ <ㄹ>
«ㄹ»«리을»អានថា «រីអ៊ឺល» ឬ«រី» ឬ«រៀល»
មានសម្លេងជាភាសាខ្មែរ «រ ឬ រ៉» តាមស្រៈសម្លេងតូច ឬធំ
«រ៉»
라 អានថា រ៉ា
랴 រ្យ៉ា
러 រ៉
려 រ្យ៉
로 រ៉ូ ឬ រោ
료 រ្យោ
루 រូ
류 រ្យូ
르 រឺ
리 រី
មិនពិបាកអានទេ សូមមើលពាក្យ
거리 ផ្លូវ(បំបែក)
다리 ជើង, ស្ពាន
허리 ចង្កេះ
도로 ផ្លូវ
하루 មួយថ្ងៃ
요리 ម្ហូប
라디오វិទ្យុ
이레 ប្រាំពីរថ្ងៃ
오리 ទា
나라 ប្រទេស
우리 យើង, ពួកយើង, របស់ពួកយើង
오리고기សាច់ទា
មើលពាក្យជាកិរិយាស័ព្ទ
다니다 ទៅមក (ជាប្រចាំ), ធ្វើការ
누르다 ចុច
다르다 ផ្សេង, ផ្សេងគ្នា, ខុសគ្នា
그리다 គូរ(រូបភាព), អ៊ុត
다리다 អ៊ុត
흐르다 ហូរ,ឆ្លង
요리하다 ចំអិនម្ហូប, ធ្វើម្ហូប
기다리다 រង់ចាំ
고르다 ជ្រើសរើស
នៅពេលដែល «» នៅខាងក្រោមពាក្យណា​ ត្រូវអានប្រកបជាសម្លេង «ល»
랄 អានថា រ៉ាល់
랼 រ្យ៉ាល់
럴 រ៉ល
렬 រ្យ៉ល់
롤 រ៉ុល ឬ រោល
룔 រ្យោល
룰 រូល
률 រ្យូល
를 រឹល
릴 រីល
សូមមើលពាក្យមានជើង នាម
일 មួយ, ការងារ, ថ្ងៃទី, បញ្ហា, រឿងរ៉ាវ
길 ផ្លូវ
날 ថ្ងៃ
늘 តែងតែ, ជានិច្ច
달 ខែ, លោកខែ
ពាក្យមានជើង កិរិយាស័ព្ទ
걸다 និយាយ, តេទូរស័ព្ទ
놀다 លេង
일하다​ ធ្វើការងារ
울다 សើច
달다 ផ្អែម
알다 ចេះ, ដឹង,យល់, ស្គាល់
ជួបគ្នានៅមេរៀនបន្ទាប់...
다음 일과를 만납니다...

6과 មេរៀនទី ៦ <ㅎ> និង ជើង

6과 មេរៀនទី ៦ <ㅎ>
ខ្ញុំឆ្លៀតបង្ហោះមេរៀននេះបន្ថែមមួយទៀត ដោយលើកយក «ㅎ» មករៀនសិន «ㅎ»នេះជាព្យញ្ជនៈទី ១៤ របស់កូរ៉េ តែចាំបាច់យកមករៀននៅទីនេះ ឲ្យស្របតាមកិរិយាស័ព្ទមួយ
«ㅎ»«히읗» អានថា«ហ៊ីអ៊ឺត» មានសម្លេង«ហ ឬហ៊»តាមស្រៈ
បញ្ជាក់ថា ការអានសម្លេង«»នេះ ត្រូវអានចេញខ្យល់ពីក្នុងពោះមក
«ហ» ពេលជួបស្រៈសម្លេងតូច
하 អានថា ហា
햐 ហ្យា
허 ហ
혀 ហ្យ
«ហ៊» ពេលជួបស្រៈសម្លេងធំ
호 ហ៊ោ
효 ហ្យោ
후 ហ៊ូ
휴 ហ្យូ
흐 ហ៊ឺ
히 ហ៊ី
សូមមើលពាក្យខាងក្រោម ជានាម
혀 អណ្ដាត
기후 អាកាសធាតុ
하나 មួយ (កូរ៉េសុទ្ ប្រើសម្រាប់រាប់លេខ ១, ២, ៣...)
휴가 វិស្សមកាល, ថ្ងៃឈប់សំរាក
하녀 ស្រីបំរើ
허가 ការអនុញ្ញាតិ
오후 រសៀល, ល្ងាច

មើលពាក្យជាកិរិយាស័ព្ទ
하다 ធ្វើ
다하다 ធ្វើរួច, ចប់, បញ្ចប់
구하다 ស្វែងរក
허가하다 អនុញ្ញាត
이야기하다 និយាយ, សន្ទនា

ម្យ៉ាងទៀត នៅពេល «» នៅខាងក្រោម វាជាតួប្រកបដូចគ្នាដែរ វាមានសម្លេង «ត»
핳 អានថា ហាត់
햫 ហ្យាត់
헣 ហត់
혛 ហ្យត់
홓 ហ៊ុត
훃 ហ្យុត
훟 ហ៊ូត
훟 ហ្យូត
흫 ហ៊ឺត
힣 ហ៊ីត
ក៏ប៉ុន្ដែ ត្រូវចាំថា កាលណាវាក្លាយជាជើង ជាតួប្រកប នោះវាគ្មានសម្លេងទេ មិនត្រូវអានជាសម្លេង «ត» ទេ នៅពេលវាក្លាយជាពាក្យ (សម្រាប់តួប្រកបខាងលើ) ។
សូមមើលពាក្យ
한 មួយ (ប្រើជាមួយឯកតានាម)
형 បងប្រុស (ប្រុសហៅបងប្រុស)
향 ក្លិនក្រអូប
학교 សាលារៀន
한국 ប្រទេសកូរ៉េ
공항 ព្រលានយន្ដហោះ
한국어ភាសាកូរ៉េ
항공 អាកាសចរណ៍
한인 ជនជាតិកូរ៉េ
한약 ថ្នាំចិន

ពាក្យជាកិរិយាស័ព្ទ
한가하다 ទំនេរ

ជួបគ្នាមេរៀនក្រោយ

5 과 មេរៀនទី ៥ <ㄷ> និង ជើង

5 과 មេរៀនទី ៥ <ㄷ>
ថ្ងៃនេះ​ ខ្ញុំនាំ «ㄷ» «디귿» អានថា «ឌីហ្គឺត» អ្នកខ្លះអានថា «ធីហ្គឺត» ឬ«ឌី» ដូចខ្ញុំបានប្រាប់ពីមុនហើយ ការអានមានច្រើនគឺមិនសំខាន់ទេ ប៉ុន្ដែអ្វីមួយដែលសំខាន់ គឺ​«ㄷ» មានសម្លេងជាភាសាខ្មែរថាម៉េច?
«ㄷ» មានសម្លេង «ថ» ឬ«ធ» កាលណាវានៅតែឯង ឬព្យាង្គទី ១
កាលណាជួបស្រៈសម្លេងតូច «ㄷ» មានសម្លេង «ថ»
다 អានថា ថា
댜 ថ្យា
더 ថ
뎌 ថ្យ
កាលណាជួបស្រៈសម្លេងធំ «ㄷ» មានសម្លេង «ធ»
도 ធោ ឬថូក៏បាន
됴 ធ្យោ
두 ធូ
듀 ធ្យូ
드 ធឺ
디 ធី
«ㄷ» មានសម្លេង «ដ» ឬ«ឌ» កាលណាវានៅព្យាង្គទី ២ ឬទី ៣, ៤, ៥...
ដូចជា
다 អានថា ដា
댜 ថ្យា
더 ដ
뎌 ថ្យ
도 ឌោ ឬ ដូ
됴 ធ្យោ
두 ឌូ
듀 ធ្យូ
드 ឌឺ
디 ឌី
ឧទាហរណ៍
도구 អានថា «ថូហ្គូ»
구두 អានថា «ឃូឌូ» ព្រោះ«ឃូ»នៅព្យាង្គទី ១ ហើយ «ឌូ»នៅព្យាង្គទី ២
សូមមើលពាក្យខាងក្រោម និងទន្ទេញឲ្យចាំ (ថ្នាក់ពាក្យជា នាម)
다 គ្រប់, ទាំងអស់
두 ពីរ (សម្រាប់ប្រើជាមួយឯកតានាម)
더 ថែម, ថែមទៀត
도 ខេត្ត, អង្សារសេ
도구 ឧបករណ៍
구두 ស្បែកជើង
នៅក្នុងអក្សរ «ㄷ»​ នេះ ខ្ញុំជ្រើសរើសពាក្យដែលជាកិរិយាស័ព្ទ ដាក់ដោយឡែក ព្រោះដើម្បីងាយស្រួលចាំ ងាយស្រួលរកពាក្យនៅពេលក្រោយ
ជាទូទៅកិរិយាស័ព្ទភាសាកូរ៉េ​ មានបញ្ជប់ដោយ «다» អានថា «ដា» ព្រោះពាក្យនេះនៅព្យាង្គចុងក្រោយគេ អាចជាទី ២, ៣, ៤, ៥....
가다 អានថា «ខាដា» មានន័យថា ទៅ
오다 មក
이다 គឺ, ជា, នៅ, មាន
기다 វារ, លូន
드다 ពិសា
나다 មាន, កើតមាន, កើតឡើង
두다 ទុក, ដាក់, ទុកដាក់
아니다 ទេ, មិនមែន
나가다 ចេញ, ចេញទៅ
나오다 ចេញមក
디디다 ជាន់
나누다 បែងចែក, ចែក
ដោយឡែក កាលណា «ㄷ» នៅខាងក្រោមនៃពាក្យណាមួយ ត្រូវអានបញ្ចេញសម្លេងជា «ត» ទៅវិញ ដោយវាមានតួនាទី ជាតួប្រកប
닫 អានថា ថាត់
댣 ថ្យាត់
덛 ថត់
뎓 ថ្យត
돋 ថុត
됻 ថ្យុត
둗 ធូត
듇 ធ្យុត
듣 ធឺត
딛 ធីត
ព្យាង្គទី ២ ទៅជា «ដ» ឬ«ឌ»... (ខ្ញុំមិនបាច់សរសេរច្រើនទេ ព្រោះខ្ញុំគិតថា អ្នកទាំងអស់គ្នាប្រាកដជាយល់ហើយ)
សូមមើលពាក្យខាងក្រោម ហើយទន្ទេញឲ្យចាំពាក្យឲ្យបានច្រើន
ពាក្យជានាម
돈 លុយ
동 កើត
동양 ទិសខាងកើត
당근 ការ៉ុត
독약 ថ្នាំពុល
동안 អំឡុងពេល
ពាក្យជាកិរិយាស័ព្ទ
걷다 ដើរ,សារ(ខោអាវ)
듣다 ស្ដាប់
얻다 បាន, ទទួលបាន, រកចំណូល
닫다 បិទ(សម្រាប់ប្រើជាមួយការបិទទ្វារ, បង្អួច...)
당기다 ទាញ
ជូនពរឲ្យអ្នកទាំងអស់គ្នាមានសំណាងល្អ
រៀនឆាប់ចេះ ទន្ទេញឆាប់ចាំ កុំរហ័សភ្លេច
안녕히 계세요!!!

4과 មេរៀនទី ៤ <ㄴ> និង ជើង

4과 មេរៀនទី ៤ <ㄴ>
យើងសិក្សា អក្សរ «ㄴ» «니은» អានថា «នីអ៊ឺន» ឬ «នី» ឬក៏ «នៀន» អានច្រើនយ៉ាងមិនសំខាន់ អ្វីដែលសំខាន់ គឺអក្សរ «ㄴ» នេះ មានសម្លេងស្មើនឹង «ន» ឬ «ណ» ហើយមានសម្លេងពិសេសមួយទៀត ពេលវាជួបនឹង ស្រៈដែលមានសម្លេង «យ»​ ឬចំណាំថា មានធ្មេញពីរ នោះសម្លេងវាប្ដូរទៅជា «ញ ឬញ៉» តាមស្រៈសម្លេងតូច​ ឬធំ
«ណ» «ញ៉» ពេលជួបស្រៈសម្លេងតូច
나 អានថា ណា
냐 ញ៉ា
너 ណ
녀 ញ៉
«ន»​ «ញ» ពេលជួបស្រៈសម្លេងធំ
노 នោ
뇨 ញោ
누 នូ
뉴 ញូ
느 នឺ
니 នី
មើលពាក្យខាងក្រោម
나 ខ្ញុំ
너 អ្នក
나이 អាយុ
어느 មួយណា, ណាមួយ
누나 បងស្រី (ពាក្យសម្រាប់ប្រុសហៅបងស្រី)
그녀 នាង
누구 នរណា
ប្រសិនបើមាន «ㄴ» នៅខាងក្រោម នោះវាជាជើង ហើយមានតួនាទីជាតួប្រកប មានសម្លេង «ន» ដែរ
ស្រៈសម្លេងតូច
난 ណាន់
냔 ញ៉ាន់
넌 ណន់
년 ញ៉ន់
ស្រៈសម្លេងធំ
논 នុន ឬណូន
뇬 ញុន
눈 នូន
뇬 ញូន
는 នឺន
닌 នីន
សូមមើលពាក្យខាងក្រោម
년 ឆ្នាំ
은 ប្រាក់ (រ៉ែ)
눈 ភ្នែក, ព្រិល
논 ស្រែ
안녕 សួស្ដី
안경 វ៉ែនតា
언니 បងស្រី (ស្រីហៅបងស្រី)
그냥 តាមធម្មតា
ការអានបញ្ចេញសម្លេងភាសាកូរ៉េ
ពាក្យដែលមាន ១ ព្យាង្គ ឬពាក្យដែលព្យាង្គ គ្មានជើង គ្មានស្រៈនៅព្យាង្គបន្ទាប់ គឺអានធម្មតាៗ
ដូចជា
가구 អានថា «ខាហ្គូ» គ្រឿងសង្ហារឹម
거기 អានថា «ខហ្គី» ទីនោះ
여기 អានថា «យ៉គី» ទីនេះ
ជាដើម
ពេលដែលពាក្យមាន ២ ឬ ៣ ព្យាង្គ ហើយព្យាង្គបន្ទាប់ ឬក្រោយមានស្រៈ ការអាននឹងមានការប្រែប្រួលសម្លេង ដោយសារការអានលើកជើង
ដូចជា
영어 អានថា «យ៉-ង៉» ភាសាអង់គ្លេស
악어 អានថា «អា-ក» ក្រពើ
ជាដើម
ពាក្យដែលមានស្រៈជាប់គ្នា ២ ក៏ការអានមានការប្រែប្រួលសម្លេងដែរ
ដូចជា
오이 អានថា «អូយ» ត្រសក់
아이 អានថា «អាយ» កូនក្មេង
ជាដើម

3과 មេរៀនទី ៣ «ㄱ» និង​ ជើង

3과 មេរៀនទី ៣
ខ្ញុំយក ព្យញ្ជនៈ «ㄱ» «기역» អានថា «ឃីយ៉ក់» ឬ «ឃី» ឬ«ហ្គៀក» អានតាមនិយម មួយណាក៏បាន
«ㄱ»​ មានសម្លេងច្រើន ទៅតាមស្រៈសម្លេងតូច ឬធំ គឺមានសម្លេង «ខ» ឬ «ឃ» និងទៅតាមព្យាង្គទី ឬទី ២, ៣... គឺមានសម្លេង «ក/គ ឬហ្ក/ហ្គ»
សូមមើលខាងក្រោម
ពេល «ㄱ» នៅព្យាង្គទី ១ ឬតែឯង មានសម្លេង «ខ»​ឬ «ឃ» តាមស្រៈ
សម្លេង «ខ» ពេលជួបស្រៈសម្លេងតូច
가 ខា
갸 ខ្យា
거 ខ
겨 ខ្យ
សម្លេង «ឃ» ពេលជួបស្រៈសម្លេងធំ
고 ឃោ
교 ឃ្យោ
구 ឃូ
규 ឃ្យូ
그 ឃឺ
기 ឃី
ពេល «ㄱ» នៅព្យាង្គទី ២, ៣, ៤....
សម្លេង «ក» ពេលជួបស្រៈសម្លេងតូច
가 កា
갸 ខ្យា
거 ក
겨 ខ្យ
សម្លេង «គ» ពេលជួបស្រៈសម្លេងធំ
고 កូ ឬ គោ
교 ឃ្យោ
구 គូ
규 ឃ្យូ
그 ​ គឺ
기 គី
មើលពាក្យខ្លះ ពេលនៅតែឯង
구 អានថា «ឃូ»
그 អានថា «ឃឺ»
ពេលមានពីរ ឬបី ឬបួនព្យាង្គ...
가구 អានថា «ខាហ្គូ» ព្រោះ «가»នៅព្យាង្គទី ១ ហើយ «구»នៅព្យាង្គទី ២
고기 អានថា «ខូគី» ព្រោះ «고»នៅព្យាង្គទី ១ ហើយ «기»នៅព្យាង្គទី ២
ហាត់អានពាក្យ ដែលមានថ្នាក់ពាក្យជា «នាម»
구 ៩
그 គាត់, នោះ
고기 សាច់
기구 ឧបករណ៍
가구 គ្រឿងសង្ហារឹម
야구 កីឡាវាយកូនបាល់
여기 ទីនេះ
고아 កុមារកំព្រា
거기 ទីនោះ
이야기ការសន្ទនា, ការនិយាយ
아가 ទារក
여가 ពេលទំនេរ
아기 ទារក
ប្រសិនបើ «ㄱ» នៅខាងក្រោម មានន័យថា វាជាជើង ប៉ុន្ដែមានតួនាទី ត្រឹមតែជាតួប្រកបក្នុងភាសាខ្មែរតែប៉ុណ្ណោះ ពេលនោះវាមានសម្លេង «ក»
각 >ខាក់
갹 >ខ្យាក់
걱 >ខក់
격 >ខ្យក់
곡 >ខុក
굑 >ខ្យូក
국 >ឃុក
귝 >ឃ្យូក
극 >ឃឹក
긱 >ឃីក
ហាត់អានពាក្យដែលមានជើង
각 នីមួយៗ
각각 ម្នាក់ៗ
국 សម្ល, ប្រទេស
공 ០, បាល់
육 ៦
역 ស្ថានីយ៍
강 ទន្លេ
약 ថ្នាំ, ឱសថ
약국 ហាងថ្នាំ
억 ១០០លាន
악어 ក្រពើ
가격 តំលៃ
영국 ប្រទេសអង់គ្លេស
기억 ការចងចាំ
«អក្សរ» គឺជាគំនូស ដែលតាងឲ្យ «សម្លេង» នៅក្នុងភាសានីមួយៗ ។ «អក្សរ» មានសណ្ឋានខុសៗគ្នា ទៅតាមភាសារបស់ប្រទេសមួយៗទៀត ។ «អក្សរ»​ មានសម្លេង ២ សម្លេង «រឹង» ដែលមិនអាចចូល ឬផ្សំជាមួយសម្លេងដទៃទៀតបាន គេហៅថា «ព្យញ្ជនៈ» និងសម្លេងមួយបែបទៀត «ទន់» អាចយកទៅផ្សំជាមួយនឹង សម្លេងដទៃទៀតបាន គេហៅថា «ស្រៈ» សម្លេងទាំង ២ បែប ចែកដាច់ពីគ្នា ។ ដូច្នេះ ទាំងព្យញ្ជនៈ ទាំងស្រៈ ហៅថា «អក្សរ» ដូចគ្នា ។
សម្រាប់ភាសាខ្មែរ «វណ្ណយុត្តិ» ដូចជា «់» «៊» «័» «៏» «៌» ជាដើម (គ្មានប្រើសម្រាប់អក្សរនៅក្នុងភាសាមួយចំនួនទេ) នេះក៏រាប់ថា​ «អក្សរ»ដែរ ។
«សញ្ញា» ដូចជា «!» «?» «+» «-» ... ក៏រាប់ថាជា «អក្សរ»ដែរ

«លេខ» ដូចជា «១» «២» «៣» ..... ក៏ជាតួអក្សរដែរ សម្រាប់រាប់ចំនួន និងគណនា ក្នុងគណិតវិទ្យា
អក្សរ ត្រូវបានគេបង្កើតឡើងរាប់ម៉ឺនឆ្នាំមកហើយ អក្សរបុរាណខ្លះ គ្មានអ្នកណាអានចេញ ឬយល់ពីអត្តន័យបានទេ ។ អក្សរថ្មីៗ ត្រូវបានគេបង្កើតឡើង ដើម្បីភាពងាយស្រួលរបស់ប្រទេសនីមួយៗ ក្នុងពេលបច្ចុប្បន្ន ស្របតាមបចេ្ចកទេសទំនើបៗ ។

មានអក្សរ គឺមាន «សម្លេង»​ ។ អក្សរផ្គុំចូលគ្នា ហៅថា «ពាក្យ» ពាក្យខ្លះមាន មួយសម្លេង ហៅថា «មួយព្យាង្គ» ពាក្យខ្លះមាន​ ពីរ បី បួន ប្រាំ សម្លេង តែតំណាងឲ្យរបស់តែមួយ រាប់ថា មួយពាក្យ ដូចជា ត្រី, ចាប, បង... មួយព្យាង្គ ។ ត្រកួន, ព្រលិត, បន្លែ, សង្សារ.... ពីរព្យាង្គ ។ មេអំបៅ, អំពិលទឹក, អសង្ខៃ.... បីព្យាង្គ ។ អញ្ចឹង «ព្យាង្គ» និង «សម្លេង» មានន័យដូចតែគ្នា សម្លេង គឺពាក្យសមញ្ញ ហើយ ព្យាង្គ ពាក្យបច្ចេកទេសក្នុងវេយ្យាករណ៍ ។
ប្រសិនបើអ្នកទាំងអស់គ្នាយល់ច្បាស់នូវអ្វីដែលខ្ញុំបានពន្យល់ខាងលើច្បាស់ សម្រាប់ភាសាផ្សេងៗទៀត រួមមាន ភាសាកូរ៉េ ដែលយើងកំពុងរៀន ក៏មានលក្ខណៈមិនខុសពីភាសាខ្មែរយើងដែរ ។
បើមានចម្ងល់ អាចសួរបាន
«ភាសា» គឺជាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រួមមាន ការនិយាយស្ដី ការសរសេរ និងកាយវិការផ្សេង ។ ភាសានៅលើពិភពលោកមានច្រើនណាស់ ក៏ប៉ុន្ដែ សំខាន់និយាយស្ដាប់គ្នាបានឬក៏អត់? បើជនជាតិខ្មែរ និយាយភាសាខ្មែរ ខ្មែរគ្រប់រូបស្ដាប់បាន និយាយតគ្នាវិញបាន នេះហៅថា ការប្រាស្រ័យទាក់ទងគ្នាហើយ ។ បើយើងខ្មែរ ចេះភាសាអង់គ្លេស ឬកូរ៉េ និយាយទៅកាន់ជនជាតិ អាមេរិកក្ដី អូស្ដ្រាលីក្ដី ឲ្យតែគេចេះភាសាអង់គ្លេសដូចគ្នា ឬភាសាកូរ៉េដូចគ្នា ស្ដាប់គ្នាបាន នេះជាការប្រាស្រ័យទាក់ទងគ្នា ដែលគេហៅថា «ភាសា» ហើយ ។ ពេលខ្លះមានមនុស្សនិយាយមិនកើត ឬក៏មិនចេះភាសាណាមួយ តែចង់ទំនាក់ទំនងជាមួយគ្នា គ្រាន់តែធ្វើកាយវិការបែបណាមួយដែលគេអាចយល់បាន កាយវិការនោះហើយក៏ជាភាសាមួយដែរ ។
ប៉ុន្ដែពេលបច្ចុប្បន្ន ភាសាក៏អាចមានរូបរាងដែលតំណាងដោយគំនូសគូសវាសផ្សេងៗ សម្រាប់អានចេញជាសំនៀង «សម្លេង» ឬសរសេរតំណាងឲ្យ «ពាក្យ» ដែលសម្គាល់វត្ថុឬអ្វីមួយនោះ គេហៅថា «អក្សរ»

(សំនួរ) ភាសា, អក្សរ, ព្យញ្ជនៈ, ស្រៈ...?

តើអ្នកស្គាល់ពាក្យថា «ភាសា» មានន័យថាម៉េចទេ?

តើអ្នកស្គាល់ពាក្យថា «អក្សរ» «ព្យញ្ជនៈ» «ស្រៈ» មានន័យថាម៉េចទេ?

តើអ្នកស្គាល់ពាក្យថា «ពាក្យ» «ព្យាង្គ» «សម្លេង» មានន័យថាម៉េចទេ?

ខ្ញុំចង់បានចម្លើយខ្លះពីអ្នកទាំងអស់គ្នា ដើម្បីយើងឆ្លងចូលមេរៀនទី ៣
សូមចូលរួមឆ្លើយ ដើម្បីចំណេះដឹងទាំងអស់គ្នា
ហើយខ្ញុំនឹងបកស្រាយពាក្យនីមួយៗ នៅពេលក្រោយ

2과 មេរៀនទី ២ ព្យញ្ជនៈ <ㅇ> និង​ ជើង

2과 មេរៀនទី ២ <ㅇ>
ដើម្បិកុំឲ្យអ្នកដែលចេះស្រៈហើយ រង់ចាំមើលមេរៀនបន្ទាប់ អញ្ចឹងខ្ញុំលើកយក ព្យញ្ជនៈមួយ «ㅇ» «អ៊ីអ៊ឹង» មករៀនមុនគេ ដោយសារមានអ្នកខ្លះយល់ច្រឡំថា ការសរសេរស្រៈដែលមាន «ㅇ» ភ្ជាប់ជាមួយ ថាជាស្រៈដែរ ។ ការពិត កាលណាយើងយកព្យញ្ជនៈផ្សំជាមួយស្រៈ នោះគេហៅថា «ពាក្យ»ហើយ គ្រាន់តែព្យញ្ជនៈ «ㅇ» នេះគ្មានសម្លេង ទើបអានបញ្ចេញសម្លេងស្រៈដើមទាំងស្រុង ។
«ㅇ» អានថា «អ៊ីអ៊ឺង» មានសម្លេងជាខ្មែរ «អ ឬ អ៊» តាមស្រៈសម្លេងតូច ឬស្រៈសម្លេងធំ
ស្រៈសម្លេងតូច
ㅏ > 아 អានថា អា
ㅑ > 야 យ៉ា
ㅓ > 어 អ
ㅕ > 여 យ៉
ស្រៈសម្លេងធំ
ㅗ > 오 អានថា អ៊ោ
ㅛ > 요 យោ
ㅜ > 우 អ៊ូ
ㅠ > 유 យូ
ㅡ > 으 អ៊ឺ
ㅣ > 이 អ៊ី
ស្រៈដើម គឺសម្រាប់យកមកប្រើផ្សំជាមួយនឹងគ្រប់ព្យញ្ជនៈទាំងអស់ បើយើងយកពាក្យមកប្រើ ត្រូវសរសេរភ្លាប់ជាមួយ «ㅇ» ដូចមានពាក្យខាងក្រោម៖
오 មានន័យជាខ្មែរ ៥
이 ២
오이 ត្រសក់
아이 កូនក្មេង
우유 ទឹកដោះគោ
여우 កញ្ជ្រោង
이유 មូលហេតុ
សូមទន្ទេញពាក្យទាំងនេះឲ្យចាំ ងាយស្រួលនឹងបកប្រែពាក្យដែលមាននៅក្នុងវិញ្ញាសា ។
សូមអធ្យាស្រ័យ សូមបន្ថែមមួយចំណុចទៀត
នៅពេលដែល «ㅇ» នៅខាងក្រោមពាក្យណា «ㅇ» នោះគេហៅថា «ជើង» ប៉ុន្ដែ វាមានតួនាទី ជាតួប្រកប ដែលមានសម្លេង «ង»
앙 >អាំង
양 >យ៉ាំង
엉 >អង់
영 >យ៉ង់
옹 >អុង
용 >យ៉ូង
웅 >អ៊ុង
융 >យូង
응 > អ៊ឹង
잉 >អីុង
សូមហាត់អានពាក្យខាងក្រោម (ថ្នាក់ពាក្យជា នាម)
양 ចៀម
영 មជ្ឈមណ្ឌល
영어 ភាសាអង់គ្លេស
용 នាគ
응 បាទ, ចាស

(បន្ថែម) សម្លេងស្រៈរបស់ភាសាកូរ៉េ

ភាសាកូរ៉េ ស្រៈមានសម្លេង ២ គឺសម្លេងតូច និងសម្លេងធំ ដែលខុសពីខ្មែរមានព្យញ្ជនៈ ២ ពួក គឺព្យញ្ជនៈសម្លេងតូច ពួក«អ» និងព្យញ្ជនៈសម្លេងធំ ពួក«អ៊»
ㅏ, ㅑ, ㅓ, ㅕជាស្រៈពួកសម្លេងតូច វាទាញព្យញ្ជនៈឲ្យទៅតូចតាមសម្លេងស្រៈ
ㅗ, ㅛ, ㅜ, ㅠ, ㅡ, ㅣ ជាស្រៈពួកសម្លេងធំ វាទាញព្យញ្ជនៈឲ្យទៅជាធំតាមស្រៈដែរ
ទាំងនេះជាហេតុផលដែលនាំឲ្យព្យញ្ជនៈកូរ៉េមានការប្រែប្រួលសម្លេងច្រើន ព្យញ្ជនៈខ្លះ មានសម្លេង ២ ឬ ៣ ឬ ៤ ឬ ៥ ឬ ៦

1과 មេរៀនទី ១ «ស្រៈទោល ១០តួ»

2018년 3월 12일

1과 មេរៀនទី ១​
នេះគឺយើងចាប់ផ្ដើមពីស្រៈ របស់កូរ៉េ ដែលយើងត្រូវចែកជាពីរផ្នែក
ផ្នែកទី ១ គេហៅថា ស្រៈទោល មាន ១០ តួ
ㅏ អានថា អា
ㅑ​​​​​ យ៉ា
ㅓ អ
ㅕ យ៉
ㅗ អូ (ប៉ុន្ដែ សម្លេងនេះ ជាស្រៈសម្លេងធំ ត្រូវអានថា អ៊ោ)
ㅛ យ៉ូ (យោ)
ㅜ អ៊ូ
ㅠ យូ
ㅡ អ៊ឺ
ㅣ អ៊ី

បើអាច សូមហាត់អាន និងហាត់សរសេរស្រៈទាំង ១០ ឲ្យចាំស្ទាត់ ងាយស្រួលយើងបន្ដមេរៀនទី ២ ទៅមុខទៀត ។
ជូនពរឲ្យអ្នកទាំងអស់គ្នារៀនស្រៈឆាប់ចាំ កុំរហ័សភ្លេច