Monday, March 12, 2018

ការអានបញ្ចេញសម្លេងភាសាកូរ៉េ
ពាក្យដែលមាន ១ ព្យាង្គ ឬពាក្យដែលព្យាង្គ គ្មានជើង គ្មានស្រៈនៅព្យាង្គបន្ទាប់ គឺអានធម្មតាៗ
ដូចជា
가구 អានថា «ខាហ្គូ» គ្រឿងសង្ហារឹម
거기 អានថា «ខហ្គី» ទីនោះ
여기 អានថា «យ៉គី» ទីនេះ
ជាដើម
ពេលដែលពាក្យមាន ២ ឬ ៣ ព្យាង្គ ហើយព្យាង្គបន្ទាប់ ឬក្រោយមានស្រៈ ការអាននឹងមានការប្រែប្រួលសម្លេង ដោយសារការអានលើកជើង
ដូចជា
영어 អានថា «យ៉-ង៉» ភាសាអង់គ្លេស
악어 អានថា «អា-ក» ក្រពើ
ជាដើម
ពាក្យដែលមានស្រៈជាប់គ្នា ២ ក៏ការអានមានការប្រែប្រួលសម្លេងដែរ
ដូចជា
오이 អានថា «អូយ» ត្រសក់
아이 អានថា «អាយ» កូនក្មេង
ជាដើម

No comments:

Post a Comment