«ភាសា»
គឺជាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រួមមាន ការនិយាយស្ដី ការសរសេរ
និងកាយវិការផ្សេង ។ ភាសានៅលើពិភពលោកមានច្រើនណាស់ ក៏ប៉ុន្ដែ
សំខាន់និយាយស្ដាប់គ្នាបានឬក៏អត់? បើជនជាតិខ្មែរ និយាយភាសាខ្មែរ
ខ្មែរគ្រប់រូបស្ដាប់បាន និយាយតគ្នាវិញបាន នេះហៅថា
ការប្រាស្រ័យទាក់ទងគ្នាហើយ ។ បើយើងខ្មែរ ចេះភាសាអង់គ្លេស ឬកូរ៉េ
និយាយទៅកាន់ជនជាតិ អាមេរិកក្ដី អូស្ដ្រាលីក្ដី
ឲ្យតែគេចេះភាសាអង់គ្លេសដូចគ្នា ឬភាសាកូរ៉េដូចគ្នា ស្ដាប់គ្នាបាន
នេះជាការប្រាស្រ័យទាក់ទងគ្នា ដែលគេហៅថា «ភាសា» ហើយ ។
ពេលខ្លះមានមនុស្សនិយាយមិនកើត ឬក៏មិនចេះភាសាណាមួយ តែចង់ទំនាក់ទំនងជាមួយគ្នា
គ្រាន់តែធ្វើកាយវិការបែបណាមួយដែលគេអាចយល់បាន កាយវិការនោះហើយក៏ជាភាសាមួយដែរ ។
ប៉ុន្ដែពេលបច្ចុប្បន្ន ភាសាក៏អាចមានរូបរាងដែលតំណាងដោយគំនូសគូសវាសផ្សេងៗ សម្រាប់អានចេញជាសំនៀង «សម្លេង» ឬសរសេរតំណាងឲ្យ «ពាក្យ» ដែលសម្គាល់វត្ថុឬអ្វីមួយនោះ គេហៅថា «អក្សរ»
ប៉ុន្ដែពេលបច្ចុប្បន្ន ភាសាក៏អាចមានរូបរាងដែលតំណាងដោយគំនូសគូសវាសផ្សេងៗ សម្រាប់អានចេញជាសំនៀង «សម្លេង» ឬសរសេរតំណាងឲ្យ «ពាក្យ» ដែលសម្គាល់វត្ថុឬអ្វីមួយនោះ គេហៅថា «អក្សរ»
No comments:
Post a Comment