Monday, March 12, 2018

11과 មេរៀនទី ១១​ «ㅈ» និង ជើង

11과 មេរៀនទី ១១​ «ㅈ»
សម្រាប់យប់នេះ «ㅈ»​ «지읒»អានថា «ជីអ៊ឺត» ឬ«ជី» ឬ«ជៀត» ដែលមានសម្លេងជាភាសាខ្មែរ «ឆ» ឬ«ឈ» ពេលនៅព្យាង្គទី ១ ឬព្យាង្គតែឯង «ច» ឬ«ជ» ពេលនៅព្យាង្គទី ២
«ឆ» ពេលជួបស្រៈសម្លេងតូច
자 អានថា ឆា
쟈 ឆ្យា
저 ឆ
져 ឆ្យ
«ឈ»​​ ពេលជួបស្រៈសម្លេងធំ
조 ឈោ
죠 ឈ្យោ
주 ឈូ
쥬 ឈ្យូ
즈 ឈឺ
지 ឈី
ពេលនៅព្យាង្គទី ២ ឬទី ៣...
자 អានថា ចា
쟈 ឆ្យា
저 ច
져 ឆ្យ
조 ជោ
죠 ឈ្យោ
주 ជូ
쥬 ឈ្យូ
즈 ជឺ
지 ជី
សូមមើលពាក្យជានាម
자 បន្ទាត់
저 ខ្ញុំ
자주 ញឹកញាប់
아버지​​ ឪពុក
야자 ដូង
여자 ស្ដ្រី
지도 ផែនទី
비자 ទិដ្ឋាការ
바지 ខោជើងវែង
주소 អស័យដ្ឋាន
휴지 ក្រដាសអនាម័យ
주사 ការចាក់ថ្នាំ
សូមមើលពាក្យជាកិរិយាស័ព្ទ
자다 ដេក
자라다 លូតលាស់, ធំធាត់
주다 ជួយ, អោយ
주사하다 ចាក់ថ្នាំ
자르다 កាត់

ប្រសិនបើ «ㅈ» នៅខាងក្រោម វាជាជើង​ ឬមានន័យជាតួប្រកប មានសម្លេង «ត»
잦 អានថា ឆាត
쟞 ឆ្យាត
젖 ឆត
졎 ឆ្យត
좆 ឈោត
죶 ឈ្យោត
줒 ឈូត
즂 ឈ្យូត
즞 ឈឺត
짖 ឈីត
សូមមើលពាក្យជានាម
낮 ថ្ងៃ, ថ្ងៃត្រង់
잘 ល្អ, ពូកែ, ពិរោះ
아직 នៅឡើយ, មិនទាន់
정리정돈 រៀបចំទុកដាក់កន្លែងដើម
សូមមើលពាក្យជាកិរិយាស័ព្ទ
낮다 ទាប
적다 តិច
작다 តូច
정리하다 រៀបចំ
잡다 ចាប់
집다 រើស
복잡하다 ស្ទះ, កកស្ទះ

សូមទន្ទេញពាក្យទាំងនេះឲ្យចាំដើម្បីងាយស្រួលនៅពេលធ្វើលំហាត់មេរៀនខាងមុខ
안녕히 계세요!

No comments:

Post a Comment