Monday, March 12, 2018

14과 មេរៀនទី ១៤ «ㅌ» និង ជើង

14과 មេរៀនទី ១៤ «ㅌ»
«ㅌ» «티읕» អានថា «ធីអ៊ឺត» ឬ«ធី» ឬ«ធៀត» មានសម្លេងជាខ្មែរ «ថ» ឬ«ធ» តាមស្រៈសម្លេងតូច ឬធំ
«ថ» ពេលជួបស្រៈសម្លេងតូច
타 អានថា ថា
탸 ថ្យា
터 ថ
텨 ថ្យ
«ធ» ពេលជួបស្រៈសម្លេងធំ
토 ថូ ឬ ធោ
툐 ធ្យោ
투 ធូ
튜 ធ្យូ
트 ធឺ
티 ធី
សូមមើលពាក្យខ្លះ
토마토 ប៉េងប៉ោះ
티셔츠 អាវយឺត
기타 ផ្សេងៗ
타조 សត្វអូទ្រីស
សូមមើលពាក្យជាកិរិយាស័ព្ទ
타다 ជិះ,ជាន់, ឆេះ, ឆុង
터치다 បែក, ផ្ទុះ
토하다 ក្អួត
ប្រសិនបើ «ㅌ» នៅខាងក្រោម វាជាជើង ប៉ុន្ដែមានតួនាទីជាតួប្រកប មានសម្លេង «ត»
탙 អានថា ថាត់
턑 ថ្យាត់
텉 ថត់
톁 ថ្យត់
톹 ថុត
툩 ថ្យុត
퉅 ធុត
튵 ធ្យូត
틑 ធឺត
팉 ធីត
សូមមើលពាក្យខ្លះៗ
같이 /가치/ ជាមួយគ្នា
សូមមើលពាក្យជាកិរិយាស័ព្ទ
같다 ដូច, ដូចគ្នា
같아요 ដូច, ដូចគ្នា
អរគុណច្រើនសម្រាប់ការខិតខំប្រឹងប្រែងរៀនភាសាកូរ៉េ!!!

No comments:

Post a Comment