13과 មេរៀនទី ១៣ «ㅋ»
«ㅋ» «키읔» អានថា «ឃីអ៊ឺក» ឬ«ឃី» ឬ«ឃៀក»
មានសម្លេងជាខ្មែរ «ខ» ឬ«ឃ» តាមស្រៈសម្លេងតូច ឬធំ
បញ្ជាក់៖ «» «» «» និង «» ជាព្យញ្ជនៈមានសម្លេងស្រាល មានឮសម្លេងខ្យល់ខ្លាំង និងអានបញ្ចេញសម្លេងនៅចុងមាត់
«ខ» ពេលជួបស្រៈសម្លេងតូច
카 អានថា ខា
캬 ខ្យា
커 ខ
켜 ខ្យ
«ឃ» ពេលជួបស្រៈសម្លេងធំ
코 ខូ ឬឃោ
쿄 ខ្យូ
쿠 ឃូ
큐 ឃ្យូ
크 ឃឺ
키 ឃី
សូមមើលពាក្យជានាម
코 ច្រមុះ
카드 កាត
카트 រទេះរុញ (តាមម៉ាត)
크기 ទំហំ
키우다 ចិញ្ចឹម
សូមមើលពាក្យជាកិរិយាស័ព្ទ
켜다 បើក(ភ្លើង)
크다 ធំ
키우다 ចិញ្ចឹម
지키다 គោរព, ធ្វើតាម
ប្រសិនបើ «ㅋ» នៅខាងក្រោម វាជាជើង មានន័យជាតួប្រកប មានសម្លេង «ក»
캌 អានថា ខាក់
컄 ខ្យាក់
컼 ខក់
켴 ខ្យក់
콬 ខុក
쿜 ខ្យូក
쿸 ឃូក
큨 ឃ្យូក
킄 ឃឹក
킼 ឃីក
សូមមើលពាក្យខ្លះ
부엌 ផ្ទះបាយ
មានតែប៉ុណ្ណឹងទេ ជួបគ្នានៅមេរៀនបន្ទាប់
No comments:
Post a Comment